ជនដៃដល់ សម្លា.ប់ប្រពន្ធនៅក្នុងផ្សារទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃា.ត់ខ្លួនបានហើយ
សមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ជាប្ដីដែលបានសម្លាប់ប្រពន្ធបានហើយនៅថ្ងៃទី 15 ខែមករា ឆ្នាំ 2026 នេះ។
សូមជម្រាបថាប្តីចុងកាប់សម្លាប់ប្រពន្ធជាអាជីវករម្នាក់ បណ្ដាលឱ្យស្លាប់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ហេតុការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅភូមិខោស ឃុំទំរីង។
បើតាមប្រភពបានអះអាងថាប្ដីដែលបានកាប់សម្លាប់ប្រពន្ធ ឈ្មោះ ពៅ ពិទូ អាយុ៤៤ឆ្នាំ ស្រុកកំណើតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបានកាំបិតកកុក កាប់ជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉េង ឡៃហួយ អាយុ៣៣ឆ្នាំ។ យ៉ាងណាមិញ នៅពេលនេះកម្លាំងសមត្ថកិច្ចបានកំពុងតាមចាប់ជនដៃដល់ ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់៕








Post a Comment