លោកវរសេនីយ៍ត្រី ចៅ ជិនវិចិត្រ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅទី១ និងមន្ត្រីប៉ុស្តិ៍ទាំងអស់ សូមអគុណដល់ក្រុមហ៊ុន អេហ្វអិលដាប់បែលយូ ខា អេន ម៉ូធ័រ ក្រេឌីង ឯ•ក FLWCAR AND MOTOR TRADiNG CO•,LTD បានជួយអំណោយសប្បុរសជន ដើម្បីយកទៅឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពសមរភូមិជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ(សៀម)
(ភ្នំពេញ) នៅព្រឹកថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅ ដោយមានការយកចិត្តទុកដាក់និងអនុវត្តតាមប្រសាសន៍ការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉ៅ សៀត អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ លោកវរសេនីយ៍ត្រី ចៅ ជិនវិចិត្រ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅទី១ និងមន្ត្រីប៉ុស្តិ៍ទាំងអស់ សូមថ្លែងអគុណដល់ក្រុមហ៊ុន អេហ្វអិលដាប់បែលយូ ខា អេន ម៉ូធ័រ ក្រេឌីង ឯ•ក FLWCAR AND MOTOR TRADiNG CO•,LTD បានជួយអំណោយសប្បុរសជន ដើម្បីយកទៅឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពសមរភូមិជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ(សៀម) និងជនភៀសសឹក ។
ការចូលឧបត្ថមរួមមាន÷
-អង្ករនាងមិញ ១០បាវ
-មីជាតិ ១៥កេស
-បាកាស ១៥កេស
-ទឹកសុទ្ធិ វីតាល់១៥កេស
ទឹកចិត្តសប្បុរសជនដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីក្រុមហ៊ុន អេហ្វអិលដាប់បែលយូ ខា អេន ម៉ូធ័រ ក្រេឌីង ឯ•ក FLWCAR AND MOTOR TRADiNG CO•,LTD តាំងនាមប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅទី១ សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភដល់វីរៈកងទ័ពសមរភូមិជួរមុខ កំពុងឈរជើងនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ(សៀម) និងជនភៀសសឹក។ ដោយសារយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ។
សូមជូនពរ និងប្រសិទ្ធិពរ បវរមហាប្រសើរ ដល់ក្រុមហ៊ុន អេហ្វអិលដាប់បែលយូ ខា អេន ម៉ូធ័រ ក្រេឌីង ឯ•ក FLWCAR AND MOTOR TRADiNG CO•,LTD សូមជួបតែពុទ្ធពរទាំង4ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។





Post a Comment