តួលេខបឋម! មានជនស៊ីវិលស្លា.ប់ ចំនួន ៧នាក់ និងរបួ.ស ចំនួន ២០នាក់ ពីរការវាយប្រហារមិនរើសមុខពីសំណាក់យោធាថៃ
យោងតាមទិន្នន័យបឋមពីរដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យោធាថៃបានបាញ់គ្រាប់ផ្លោងចូលជ្រៅក្នុងភូមិដ្ឋានរបស់ជនស៊ីវិលដែលបង្កការស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើន។
នៅត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ចំនួនជនស៊ីវិលដែលបានស្លាប់ និងរងរបួសដោយគ្រាប់ផ្លោងរបស់យោធាថៃបាញ់នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ សរុប៖ ជនស៊ីវិលស្លាប់ចំនួន ៧នាក់ និងរបួសចំនួន ២០នាក់។
ភាគីថៃបានយកជនស៊ីវិលជាមុខសញ្ញា ដោយបានបើកការបាញ់ប្រហារមកលើភូមិដ្ឋានជនស៊ីវិលដូចជាភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់ផ្សេងៗទៀតដែលមានជនស៊ីវិលរស់នៅ៕









Post a Comment