ប្រជាពលរដ្ឋចំនួន១៧គ្រួសារ មានការហួសចិត្តចំពោះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះហាមឃាតពួកគាត់ក្នុងការប្រើប្រាស់ដីជាលក្ខណៈដីកសិកម្មវិលជុំ ដែលគាត់បានអាស្រ័យផលតាំងពីឆ្នាំ២០១៨មកម្លេះ
កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅគេឃើញមានវត្តមាន៖លោក ជូ ចន្ទតារាឬទ្ធិ ប្រធានការិយាល័យ អ ស មមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ.លោក សុន សុខលាង ប្រធានការិយាល័យ ស្តីទីមន្ទីរបរិស្ថាន . លោក សន សឹម ក្រុមប្រឹក្សាឃុំត្រពាំងជោ.លោក សាត ហ៊ុន អនុប្រធានភូមិស្រែកិន . លោក ជា ហ៊ាន ប្រធានអង្គការ ប្រឆាំងអំពើពុករលួយ ទុបស្កាត់កាបំផ្លាញធន់ធាធម្មជាតិ និងការពារសិទ្ធិប្រជាពលរដ្ឋ(ACNCIPO).លោក ហ៊ន សារិទ្ធ កសិករ . លោក អ៊ុន ទីន កសិករ និងលោក សំ នី កសិករ តំណាងអោយប្រជាពលរដ្ឋទាំង១៧ គ្រួសារ។
បន្ទាប់ពីក្រុមការងារបានចុះពិនិត្យ ពិភាក្សា ផ្តល់មតិចូលរួម និងបានចុះអង្កេត ផ្ទៀងផ្ទាត់លើទី ជាក់ស្តែងរួចមក ជាលទ្ធផលពិនិត្យឃើញថា៖
- ទីតាំងដីចុះពិនិត្យ អង្កេត និងផ្ទៀងផ្ទាត់ជាក់ស្តែង របស់ប្រជាពលរដ្ឋចំនួន១៧គ្រួសារខាងលើនេះ ស្ថិតនៅចំណុច ភូមិសាស្ត្រភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឃើញមានដំណាំអំពៅ ចេក ត្រប់ ខ្នុរ ទាប ល្ហុង ដួង ដែលបានដាំហើយមួយចំនួន និងមានផ្ទះថ្មចំនួន១ខ្នង និងរោងប្រក់ស័ង្កសី សម្រាប់ដាក់សម្ភារៈកសិកម្មចំនួន១ និងមានការបន្សល់ទុកស្នាមពូនរងគល់អំពៅចាស់ ដែលទើបកាប់រួច ដើម្បីរក្សាទុកយកផលនៅឆ្នាំក្រោយទៀត។
ជាមួយក្រុមការងារដែលបានចុះមកពិនិត្យ អង្កេត ផ្ទៀងផ្ទាត់នេះ សបញ្ជាក់ថាប្រជាពលរដ្ឋមិនបានឈូសឆាយដីថ្មីដូចមជ្ឈដ្ឋានមួយចំនួនដែលបានលើកលើងថាពួកគាត់ឈូសឆាយដីថ្មីនោះឡើយ គឺពួកគាត់ដាំដំណាំនៅលើតែដីដែលពួកបានអាស្រ័យផលតាំងពីឆ្នាំ២០១៨ តែប៉ុណ្ណោះ។
ក្នុងពេលនោះដែរតំណាងប្រជាកសិករទាំង១៧គ្រូសារ ដែលបានអាស្រ័យផលនៅទីតាំងដីនោះ ពួកគាត់បានប្រើប្រាស់ និងអាស្រ័យផល ដាំដំណាំចេក ខ្នុរ អំពៅ ត្រប់ ម្ទេស ត្រាវ ស្វាយ ដួង ទាប ព្រីង ទាបបារាំង ល្ពៅ ពោត ល្ហុង ឆៃថាវ ដែលជាប្រភេទដំណាំវិលជុំ តាំងពីឆ្នាំ២០១៨ រហូតមកមិនដែលមាន បញ្ហានោះទេ ទើបតែនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ថ្មីនេះ បែបជាមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជឿតតាមការញុះញង់ពីបុគ្គលមួយចំនួនដែលបានចោទប្រកាត់ពួកគាត់ថាឈូសឆាយដីព្រៃថ្មី ហើយក៏មានមន្ត្រីជំនាញការិយាល័យ ដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តកំពុងស្ពឺ បានចុះមកធ្វើការហាមឃាត់ចាប់យកត្រាក់ទ័ររាស់ដី និងមិនអនុញ្ញាត ឱ្យធ្វើការភ្ជួររាស់ដី ដើម្បីធ្វើការដាំដំណាំដូចរៀងរាល់ឆ្នាំ ដូចជាការបាញ់ថ្នាំស្មៅអំពៅ និង រនាស់អូសស្មៅក្នុងរងអំពៅដែលបានដាំដុះរួចហើយដែលប្រជាពលរដ្ឋធ្លាប់តែអាស្រ័យផលតាំងពីឆ្នាំ២០១៨ ដោយមានលិខិតទទួលស្គាល់ ពីអាជ្ញាធរភូមិ ឃុំ ត្រឹមត្រូវ។
ជាសំណូមពររបស់ជាពលរដ្ឋទៅដល់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ជាពិសេសឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយអន្តរាគមន៍ទៅដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្នុងការស្នើសុំត្រាក់ទ័រកសិកម្មខ្នាតតូចដែលមានភ្ជាប់និងរនាស់អូសស្មៅ ដែលមន្ទីបរិស្ថានខេត្ត បានចាប់រើសអូសយកកាលពីថ្ងៃទី 20 ខែវិច្ចិកា ឆ្នាំ 2025 កន្លងទៅថ្មីៗនេះ ។ ហើយប្រជាពលរដ្ឋចង់សួរថា តើការប្រើប្រាស់ភ្ជួររាស់ដាស់គុណភាពដីអាស្រ័យផលបន្តយូរឆ្នាំមកហើយៗដំណាំគាត់បានដាំឡើងពេញដីអស់ទៅហើយ ពីមុនមិនចុះមកហាមឃាត តែបែបជាថ្មីៗនេះមន្ទីរបរិស្ថានខេត្ត ទើបចុះមកធ្វើហាមឃាតចាប់ត្រាក់ទ័រមិនអោយពួកគាត់ភ្ជួររាស់ដាំដុះបាញ់ថ្នាំស្មៅចេញ និងធ្វើឱ្យខូចដំណាំគាត់អស់ច្រើនណាស់ហើយ ប្រជាពលរដ្ឋស្នើសុំទៅដល់រាជរដ្ឋាភិបាលឱ្យចុះមកពិនិត្យមើលប្រជាពលរដ្ឋផង បើមន្ទីរបរិស្ថានធ្វើយ៉ាងនិងពលរដ្ឋនឹងដាច់ពោះងាប់អស់ហើយ។ មួយណាទៀតពលរដ្ឋដែលធ្លាប់តែអាស្រ័យផលយូរមកហើយក្នុងដីសហគមន៍នេះស្ថិតក្នុងវិសាលភាព.អនុក្រឹត្យលេខ245 អនក្រ.បក ចុះថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2022 តើវាខុសនិងច្បាប់ត្រង់ចំណុចណាទើបមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចុះហាមឃាតមិនឪ្យគាត់ធ្វើការដាំដុះនិងថែមទាំងចាប់យកត្រាក់ទ័រពួកគាត់យ៉ាងច្នេះ?
ជាចុងក្រោយប្រជាកសិករបានគោរពទទួចស្នើសុំទៅដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយចេញនូវបណ្ណកម្មសិទ្ធិ អោយពួកគាត់លើទំហំដី២៩.៧៣ហិតា ស្ថិតក្នុងវិសាលភាព.អនុក្រឹត្យលេខ245 អនក្រ.បក ចុះថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2022 របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្នើសុំកាត់ឈ្វៀបន្ថែមចំនួន៤៥ហិតាក្នុងដីចេរភាព ដែលពួកគាត់បានអាស្រ័យផលដូចគ្នាចាប់ពីឆ្នាំ 2018 មកដល់បច្ចុប្បន្ននេះ ដើម្បីបានអាស្រ័យផលលើទីតាំងដីនេះអោយបានស្របទៅតាមច្បាប់ជារៀងរហូតផង៕

























Post a Comment