ប៉ះពាក្យសម្តីក្នុងវង់ល្បែង កើតជាហិ.ង្សា វា.យគ្នាទៅវិញទៅមក នគរបាលខណ្ឌឬស្សីកែវ ឃា.ត់បាន៥នាក់



ភ្នំពេញ ៖ លេងបៀរជាមួយគ្នា លុះក្រោយមកក៏កើតជាទំនាស់ពាក្យសំដី បង្កទៅជាហិង្សាវាយគ្នា ទៅវិញទៅមក ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ចុះឃាត់ខ្លួនទាំងងសខាង បាន៥នាក់។ ករណីហិង្សានេះកើតឡើង កាលពីម៉ោងជាង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នៅចំណុច ផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យភាគីទី១មានគ្នា២នាក់ ឈ្មោះ ភ័ណ ស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ និង ឈ្មោះ ផន សាន អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ ចំណែកជនសង្ស័យភាគីទី២ មានគ្នាចំនួន៣នាក់

រួមមាន ឈ្មោះ យស់ មេត្រី អាយុ២៧ឆ្នាំ ទី២ ឈ្មោះ វ៉ាន់ ចំណាន អាយុ២៥ឆ្នាំ និង ឈ្មោះ យស់ សុភត្រ្តា អាយុ២០ឆ្នាំ៕

Powered by Blogger.