អង្គរក្សស៊ីវិលទាំង២នាក់ របស់ឧកញ៉ា ធាង ទ្រី ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អប់រំឲ្យបញ្ឈប់សកម្មភាពទាំងនេះ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ

អង្គរក្សស៊ីវិលទាំង២នាក់ របស់ឧកញ៉ា ធាង ទ្រី ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អប់រំឲ្យបញ្ឈប់សកម្មភាពទាំងនេះ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ។ 

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវឲ្យអ្នកផ្សេងទៀត បញ្ឈប់សកម្មភាពអសីលធម៌បែបនេះ តាមដងផ្លូវសាធារណ:។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បើពួកគាត់ទាំង២នាក់ នៅបន្តសកម្មភាពលើកក្រោយទៀត លោកនឹងបញ្ជាឲ្យឃាត់ខ្លួន ចាត់វិធានការតាមច្បាប់។ 

ក្រោយទទួលការអប់រំ ពួកគេទាំង២នាក់ បានចេញវីដេអូសុំទោសជាសាធារណ: និងសុំឲ្យមហាជនលើកលែងទោសជូនពួកគាត់ផង។

ពួកទាំង២នាក់ រួមមាន៖ ឈ្មោះ យឿង វិចិត្រ អាយុ២៩ឆ្នាំ និងឈ្មោះ ឡូត សាន់ថុនអាយុ៣២ឆ្នាំ។


Powered by Blogger.