ឈា.មស្រែកស្បែកហៅ) ជនសង្ស័យម្នាក់ដែលសម្លា.ប់ស្ត្រីម្នាក់ហើយរត់គេចខ្លួនបម្រុងចូលទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

 


ខេត្តកំពង់ធំ-(ឈា.មស្រែកស្បែកហៅ) ជនសង្ស័យម្នាក់ដែលសម្លា.ប់ស្ត្រីម្នាក់ហើយរត់គេចខ្លួនបម្រុងចូលទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅក្រុងប៉ៃលិន ដោយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តកំពង់ធំ និងនគរបាលខេត្តប៉ៃលិន នៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៥។ 

  សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃា.តកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លា.ប់ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ រួចយកសាកស.ពទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

  ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានមកទារប្រាក់ពីម្តាយរបស់ខ្លួន ប៉ុន្តែម្តាយមិននៅ បន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឲ្យចូលទៅខាងក្នុងផ្ទះ រួចខ្លួនបានធ្វើសកម្មភាពចាប់ខ្ទប់មុខ និងវាយសម្លា.ប់ ហើយក៏បានរំ.លោ.ភសាស.ពជនរងគ្រោះ ក្រោយមកក៍បានយកសាកស.ពទៅកប់ក្នុងគោលបំណងបំបាត់ដាន។

    ជនសង្ស័យ សមត្ថកិច្ចនឹងបំពេញសំណុំរឿងតាមនីតិវិធី ចាត់ការបន្ដតាមច្បាប់៕




Powered by Blogger.