ពិតជាផ្គើនមែន .ទីតាំងល្បែងជល់មាន់ដុះស្លែមួយកន្លែងស្ថិតនៅភូមិត្រពាំងរំចេក និងភូមិព្រៃព្រីង ខាងត្បូង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កំពុងតែបើកដំណើរការដោយរលូន ដោយមិនរំខានពីមន្រ្តីពាក់ព័ន្ធនៅក្នុងមូលដ្ឋាន


យោងតាមប្រភពពីពលរដ្ឋដែលផ្ដល់មកអង្គភាពព័ត៌មាន VPN Nwes យើង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នេះ.បានអោយដឹងថាទីតាំងល្បែងជល់មាន់ដុះស្លែ ជាទីតាំងសង្វៀនជល់មាន់ ដោយបើកអោយភ្ញៀវចូលលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃស្ថិតនៅភូមិត្រពាំងរំចេក និងភូមិព្រៃព្រីងខាងត្បូង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការដោយរលូន ដោយមិនរំខានពីមន្រ្តីពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ។

យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ ឯកឧត្តម រដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

ករណីទីតាំងបើកសង្វៀនជល់មាន់ខាងលើនេះផងដែរ ប្រជាពលរដ្ឋសំណូមពរទៅដល់លោក អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាពិសេសលោកអភិបាលខណ្ឌ មេត្តាជួយពិនិត្យដើម្បីឈានដល់ការទប់ស្កាត់និងបង្រាបផងទាន។

ជុំវិញនូវការចុះផ្សាយព័ត៌មានខាងលើអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន៕




Powered by Blogger.