លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ សួរសុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៣០០ គ្រួសារ កំពុងរស់នៅតំបន់ផ្សារបឹងព្រលិត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ដែលកំពុងរងផលប៉ះពាល់ដោយបញ្ហាទឹកលិចផ្លូវនិងលំនៅឋាន
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅ
លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ សួរសុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៣០០ គ្រួសារ កំពុងរស់នៅតំបន់ផ្សារបឹងព្រលិត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ដែលកំពុងរងផលប៉ះពាល់ដោយបញ្ហាទឹកលិចផ្លូវនិងលំនៅឋាន។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅរៀងរាល់ពេលដែលបងប្អូនជួបការលំបាក។
លោកអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពឲ្យបានល្អ , រក្សាអនាម័យ នៃការរស់នៅ ពិសេសអាណាព្យាបាលដែលមានកូនតូចៗ ឬមនុស្សចាស់ជរា សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
បច្ចុប្បន្ន រដ្ឋបាលខណ្ឌ បានសហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ ដើម្បីរំដោះទឹកដែលលិច ដោយប្រើរថយន្តស្តារលូ រថយន្តបូមទឹក ដាក់ម៉ាសុីនបូមទឹក លើកទំនប់ទប់តាមដីកម្មសិទ្ធិឯកជនកុំឱ្យជ្រាបឬហូរចូល និងកាយប្រឡាយថ្មីបន្ថែម ដើម្បីរំដោះទឹកលិចនេះ ឱ្យបានឆាប់រហ័សបំផុត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ៕
Post a Comment