ធ្ងន់កហើយថៃ អគ្គិភ័យកណ្តាលក្រុងរ៉ាក់យ៉ង កាន់តែរាលដាលធំទៅៗ
អណ្តាតភ្លើងសន្ធោសន្ធៅកាន់តែបន្តរីកមាឌធំទៅៗ ទោះបីជា ក្រុមអ្នកពន្លត់អគ្គីភ័យ និង រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង កំពុងខិតខំញ៉ាប់ដៃញ៉ាប់ជើងបាញ់ពន្លត់យ៉ាងណា ក៏នៅតែមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាននៅឡើយនោះទេ ក្រោយភ្លើងឆេះអស់រយៈពេលជាច្រើនម៉ោងទៅហើយនោះ។
រាប់ចាប់ពីម៉ោងប្រហែល០៦:៣០នាទីព្រឹក មកទល់នឹងនឹងម៉ោង ១០:០០ព្រឹក នាថ្ងៃសុក្រ ទី៣ ខែតុលានេះ ហេតុការណ៍អគ្គិភ័យឆាបឆេះហាងលក់គ្រឿងចក្រ ឧបករណ៍សំណង់ រួមទាំងប្រេងម៉ាស៊ីន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសុខុមវិទ ត្រង់ផ្លូវបំបែកសណ្ឋាគារ Rayong Orchid កណ្តាលក្រុងរ៉ាក់យ៉ង ដោយពេលនេះ អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលទៅដល់ផ្នែកខាងក្រោយនៃហាង ដែលជាឃ្លាំងស្តុកប្រេងម៉ាស៊ីន ហើយក៏ជាឃ្លាំងស្តុកទំនិញរបស់ហាងនោះផងដែរ ។
ជាពិសេសអ្វីដែលគួរឱ្យបារម្មណ៍នោះ នៅជាប់គ្នានឹងហាងដែលឆេះ គឺមានស្ថានីយប្រេងសាំង Shell ថែមទៀតផង។
Post a Comment