នៅខណ្ឌច្បារអំពៅ ពោរពេញទៅដោយល្បែ.ងស៊ីសងតាមប្រព័ន្ធអនឡាញដំណើរការយ៉ាងរលូន
ភ្នំពេញល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដំណើរការយ៉ាងក៏ក្រើកក្នុង ខណ្ឌច្បារអំពៅប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងគណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្ដុំគ្នាចូលទៅលេងល្បែងស៊ីសងជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាមិនមានចំណាត់ការទាល់តែសោះ។
ប្ដីកង្វររបស់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្ភចំពោះសុខទុក្ខនិងសុវត្ថិភាពរបស់ពួកគាត់នៅពេលយប់។ព្រោះថាទីកន្លែងណាដែលមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរមិនឆាប់នឹងកើតមានអំពើដូចជាលួចឆក់វ៉ៃប្លន់និងគ្រាប់ផ្ទះហិង្សាក្នុងគ្រួសារជាក់ជាមិនខានព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានចូលទៅលេងជាប្រចាំថ្ងៃហើយក៏ជាទីកន្លែងដែលប្រមូលផ្ដុំទៅដោយក្មេងទំនើងផងដែរ។
ពាក់ព័ន្ធនិងល្បែងស៊ីសងនេះប្រជាពលរដ្ឋសង្ឃឹមថាលោកចេនមុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកវីរៈសេនីយ៍ឯក ម៉ៅសឿក អធិការនគរបាលខណ្ឌច្បារអំពៅ គួរតែចាប់កម្លាំងចុះមកស្រាវជ្រាវនិងចាប់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងនេះផង។
ជុំវិញនឹងការចុះផ្សាយព័ត៌មានខាងលើអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។





Post a Comment