សេចក្តីប្រកាសព័ត៌មាន អ្ននកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖


សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផលនៃកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១:១៥នាទី នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។


កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះ ហត្ថលេខាលើកំណត់ហេតុរួម និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី១នេះ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ 

អជ្ញាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជា ព័ត៌មាន៕         

ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩

ខេត្តកោះកុង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ 


PressRelease 

Spokesperson of the Ministry of National Defense of the Kingdom of Cambodia:

The Ministry of National Defence would like to inform the public, as well as national and international journalists, of the results of the 1st Special Meeting of the Cambodia-Thailand General Border Committee (GBC), which took place this morning and concluded at 11:15 AM, in Khemarak Phumen, Koh Kong Province, Kingdom of Cambodia. The meeting was led by His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defense of the Kingdom of Cambodia, and His Excellency General Nattaphon Nakphanit, Acting Minister of National Defense of the Kingdom of Thailand.

The first special meeting of the Cambodia-Thailand GBC adopted and signed the Agreed Minutes and the Joint Press Statement of this 1st Special meeting. This outcome affirmed a strong commitment to fully and effectively implement the outcomes of the significant documents.

Based on the above information, we kindly inform the public and media, both domestically and internationally, to be aware of these developments.  

September 10, 2025, in Koh Kong Province.

Powered by Blogger.