ខឹ.ងសុំលុយឪពុក១៥០០០រៀលមិនបាន ទិញសាំងមួយលីត្រដុតផ្ទះផ្អើលអ្នកភូមិទាំងថ្ងៃ!!


កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា(បង្កអគ្គិភ័យ) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ០០នាទី នៅចំណុចៈ ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វ៉េង យូ ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ត្រូវជាឪពុក។ ជនសង្ស័យឈ្មោះ យូ ដារ៉េតហៅដេត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយ ប្រទាល ស្រុកស្អាង ខេត្តកណ្តាលត្រូវជាកូនបង្កេីត។គ្មានសារធាតុញៀនអវិជ្ជមាន(-)




Powered by Blogger.