ជារឿងដ៏រីករាយ ខណៈប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ទទួលបានពន្លឺសុវត្ថិភាព ចេញពីអំពូលសូឡារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត



 ក្រោកពីព្រលឹមស្រាងៗ ចន្លោះម៉ោងពី ៤:០០ និងម៉ោង ៥:០០ ទាបភ្លេី ប្រជាពលរដ្ឋចាស់ក្មេង ទាំងធ្វេីដំណេីរប្រកបមុខរបរ និងដេីរហាត់ប្រាណ គឺពោរពេញដោយសុវត្ថិភាព និងមានពន្លឺចែងចាំងពេញដងផ្លូវ ជាការបង្ហាញចេញពីប្រជាពលរដ្ឋ ប្រកបដោយសេចក្ដីរំភើបរីករាយ ក្រោយពីរដ្ខបាលស្រុកអូររាំងឪ បានដាំ និងបំពាក់អំពូលសូឡានៅតាមដងផ្លូវ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី តាមរយៈ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ដត្បូងឃ្មុំ ជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ កាលពីពេលកន្លងទៅថ្មីៗនេះ។ 

អំពូលសូឡា ប្រមាណ ៦១៤ ដេីម កំពុងតែរីកស្គុះស្គាយជាបណ្ដេីរៗ នៅតាមដងផ្លូវ ស្ថិតក្នុងឃុំចក ឃុំទទួលសុភី ឃុំដំរិល ឃុំមៀន ឃុំគងជ័យ និងឃុំព្រះធាតុ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ 

បេីតាមប្រសាសន៍របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ស្រុកអូររាំងឪ នឹងទទួលបានការអភិវឌ្ឍន័ជាបន្ដបន្ទាប់ដូចភ្លៀងរលឹម ដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧។





Powered by Blogger.