សម្ដេចតេជោ ហ៊ុន សែន៖ ម្សិលមុិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំថ្ងៃ២៤កញ្ញា១៩៩៨នៅទីរួមខេត្តសៀមរាប
សម្ដេចតេជោ ហ៊ុន សែន៖ ម្សិលមុិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំថ្ងៃ២៤កញ្ញា១៩៩៨នៅទីរួមខេត្តសៀមរាប។ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ជាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។
ការសរសេរបែបនេះគឺជាកំហុសដែលមើលឃើងតែមួយជ្រុងនៃតួរនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។
១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។
២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។
៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ម្ខាងរាជរដ្ឋាភិបាលនិងម្ខាងទៀតខ្មែរក្រហម។
៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផងនិងរកវិធីបញ្ចប់សង្គ្រាមបានផង។
តាមរយៈការស្រុះស្រួលនេះសន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើសហ៊ុន សែនច្រើនដង។នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃខ្លួនឯង។
Post a Comment