ខ្មាន់កាំភ្លើងបានបាញ់សម្លាប់សិស្សសាលា ២នាក់នៅព្រះវិហារក្នុងទីក្រុង Minneapolis និងបង្ករបួស ១៧នាក់
ខ្មាន់កាំភ្លើងបានបាញ់សម្លាប់សិស្សសាលា ២នាក់នៅព្រះវិហារក្នុងទីក្រុង Minneapolis និងបង្ករបួស ១៧នាក់
(Reuters)៖ កុមារ ២នាក់បានស្លាប់ និង១៧ នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃពុធនៅសាលាកាតូលិកក្នុងទីក្រុង Minneapolis នៅពេលដែលខ្មាន់កាំភ្លើងម្នាក់ស្លៀកពាក់ខ្មៅ បានបើកការបាញ់ប្រហារទៅលើសិស្សានុសិស្ស ដែលកំពុងបួងសួងនៅថ្ងៃទី៣ នៃបវេសនកាល។ ក្រុមមន្ត្រីបាននិយាយថា ជនដៃដល់បានបាញ់តាមបង្អួច ទៅលើសិស្សដែលកំពុងអង្គុយ បន្ទាប់មកចូលទៅ ក្នុងព្រះវិហារ និងបាញ់សម្លាប់ខ្លួន។ សិស្សទាំង ២នាក់ មានអាយុ ៨ឆ្នាំ និង ១០ឆ្នាំ ត្រូវបានគេប្រកាសថាស្លាប់នៅនឹងកន្លែង។
Post a Comment