ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើសេចក្តីរាយការណ៍ និងបកស្រាយអំពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ជូនអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត

 


នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំវិមានរដ្ឋសភា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើសេចក្តីរាយការណ៍និងបកស្រាយអំពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ជូនដល់អង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តផងដែរ៕









Powered by Blogger.