មន្ត្រីនគរបាលព្រំដែន ១រូប រងរបួស ដោយសារផ្ទុះកំប៉ុងហ្គាស់ មិនមែនដោយការប្រយុទ្ធក្នុងសមរភូមិទេ

 


នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា លោក ជួប អេង ជាមន្ត្រីនគរបាល បម្រើការនៅវរៈសេនាតូច នគរបាលអន្តរាគមន៍ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក គឺមានរបួសស្នាម ដោយសារផ្ទុះកំប៉ុងហ្គាស់ ក្នុងពេលដុតសំរាម សំអាតកន្លែងស្នាក់នៅក្នុងអង្គភាព មិនមែនបណ្ដាលមកពីការប្រយុទ្ធគ្នា នៅក្នុងសមរភូមិ អំឡុងពេលផ្ទុះសង្រ្គាម ថ្ងៃទី២៤-២៩ ខែកក្កដា ឆ្នាំ២០២៥ នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីរូបនេះ កំពុងតែត្រូវបានអង្គភាព យកចិត្តទុកដាក់ និងព្យាបាលរបួស។ ការបញ្ចាក់ឱ្យដឹងនេះ ក្រោយពេលមានការចែករំលែកតាមបណ្តាញសង្គមជាបន្តបន្ទាប់ នាំឱ្យមានការយល់ច្រឡំ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងទៀតថា ជុំវិញការយល់ច្រឡំចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ សាម៉ីខ្លួនក៏បានធ្វើការបកស្រាយរួចហើយដែរ តាមរយៈគណនីហ្វេសប៊ុករបស់គាត់ផ្ទាល់ ដែលឈ្មោះ Pu Xer” មានតំណភ្ជាប់ https://www.facebook.com/share/p/1789t6PHm1/ ដូចនេះ សូមសាធារណៈជនកុំមានការភ័ណ្ឌច្រលំបន្តទៀត៕

Powered by Blogger.