អ៊ីស្រាអែលវាយប្រហារទៅលើតំបន់ហ្កាហ្សា បណ្តាលឱ្យមនុស្ស ១២៣នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ
CAIRO/JERUSALEM, Aug 13 (Reuters) - ក្រសួងសុខាភិបាលហ្គាហ្សាបានឱ្យដឹងថា កាលពីថ្ងៃពុធ យោធា អ៊ីស្រាអែលបានវាយលុកតំបន់ មុនពេលដណ្តើមការកាន់កាប់ដែលបានគ្រោងទុក បណ្តាលឱ្យមនុស្ស ១២៣នាក់ បានស្លាប់នៅថ្ងៃចុងក្រោយ ខណៈដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់បានពិភាក្សាបន្ថែមទៀតជាមួយអ្នកសម្របសម្រួលអេហ្ស៊ីប។
ចំនួនអ្នកស្លាប់រយៈពេល ២៤ម៉ោងនេះ គឺជាចំនួនធំបំផុតក្នុងពេល១សប្តាហ៍ ដោយបានបន្ថែមទៅលើអ្នកស្លាប់ដ៏ច្រើនដោយសារសង្គ្រាមជិត ២ឆ្នាំ ដែលបានបំផ្លាញតំបន់ប្រជាជនប៉ាឡេស្ទីនជាង ២លាននាក់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានរំលឹកឡើងវិញនូវគំនិតឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញដោយសម្រួល ដែលទទួលបានការសាទរពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ។
លោកបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល i24NEWS ថា "ពួកគេមិនត្រូវបានគេបណ្តេញចេញទេ ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញ។ គ្រប់គ្នាដែលបារម្ភអំពីប៉ាឡេស្ទីន ហើយនិយាយថាពួកគេចង់ជួយប៉ាឡេស្ទីនគួរតែបើកទ្វារទទួល និងឈប់បង្រៀនយើង"។
ប្រទេសតំបន់អារ៉ាប់ និងមេដឹកនាំពិភពលោកជាច្រើនមានការខឹងសម្បារចំពោះគំនិតនៃការផ្លាស់ទីលំនៅប្រជាជន តំបន់ហ្កាហ្សា ដែលប៉ាឡេស្ទីននិយាយថានឹងដូចជា "Nakba" (គ្រោះមហន្តរាយ) នៅពេលដែលមនុស្សរាប់សែននាក់បានភៀសខ្លួន ឬត្រូវបានបង្ខំឱ្យចេញពីក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៤៨។
ប្រភព÷អគ្គស្នងការនគរបាលជាតិ
Post a Comment