សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ

សមិទ្ធផលថ្មីទាំងនេះនឹងរួមចំណែកកាន់តែច្រើនបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ សម្រាប់ការបង្រៀន និងរៀន របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាបម្រើដល់វិស័យអប់រំជាទូទៅ។ គិតមកដល់ពេលនេះក្នុងខេត្តកំពង់ស្ពឺមានអគារសិក្សាសរុបចំនួន១.១៥៨ខ្នង ដែលស្មើនឹង ៥.១៣៩ បន្ទប់។ នេះជាវឌ្ឍនភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ដែលពីមួយឆ្នាំទៅមួយឆ្នាំតែងមានការប្រែប្រួលរីកចម្រើនទៅមុខជាបន្តបន្ទាប់។ 

ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃអង្គារ ទី៨ កក្កដា ឆ្នាំ២០២៥

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg











Powered by Blogger.