សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ "សួនតេជោសន្តិភាព" ខេត្តបាត់ដំបង

 


សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ "សួនតេជោសន្តិភាព" ខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ "សួនតេជោសន្តិភាព" ខេត្តបាត់ដំបង។

សួនតេជោសន្តិភាព សាងសង់ឡើងក្នុងគោលបំណងដ៏ពិសិដ្ឋ ដើម្បីពន្យល់និងរំលេចពីគុណតម្លៃ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការឯកភាពជាតិពេញលេញ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។ សួននេះនឹងក្លាយជាសំណង់ ស្ថាបត្យកម្មថ្មីមួយ ដែលជាមែកធាង ចង្កោមយុទ្ធសាស្ត្រនយោបាយ ឈ្នះ ឈ្នះ ដែលបង្រួមសមល្មមទៅនឹង ទំហំដើមនៃវិមានឈ្នះ ឈ្នះ ប្រកបដោយអត្ថន័យស៊ីជម្រៅ។



Powered by Blogger.