ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ទទួលជួបពិភាក្សាការងារជាមួយ លោក Sergey Dvoryanov ប្រធានក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club
(ម៉ូស្គូ, រុស្ស៊ី)៖ នារសៀលថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២៥ លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអម ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ទទួលជួបពិភាក្សាការងារជាមួយ លោក Sergey Dvoryanov ប្រធានក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club) និងមានការចូលរួមពី លោកស្រី សុខ សុបុត្ត ទីប្រឹក្សាស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ព្រមទាំងគណៈប្រតិភូស្ថានឯកអគ្គរាជទូត និងក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club) ជាច្រើនរូប។
នៅក្នុងជំនួបនេះ លោកប្រធានក្លឹបការទូតអន្តរជាតិ និងគណៈប្រតិភូ បានសម្តែងនូវអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហការជាមួយស្ថានទូតកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍មួយក្នុងគោលបំណងទាក់ទាញវិនិយោគិនរុស្ស៊ី ការលើកកម្ពស់មរតកវប្បធម៌ អរិយធម៌កម្ពុជា ការតាំងពិព័រណ៍ផលិតផលខ្មែរ ការផ្សព្វផ្សាយពីវិស័យសុខាភិបាលរុស្ស៊ី និងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់កម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរណ៍រុស្ស៊ីមកលេងកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុនរុស្ស៊ីមានបំណងចង់ស្វែងរកកិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរបន្ថែមទៀតលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការ លើកកម្ពស់បរិយាកាសធុរកិច្ច និងវិស័យសក្តានុពលផ្សេងៗទៀត ដែលកម្ពុជាមាន៕
During the meeting, Mr. Sergey Dvoryanov and his delegation expressed gratitude for the warm welcome and showed great interest in Cambodia's current development. He also informed His Excellency Ambassador about seeking cooperation with the Cambodian Embassy in organizing an event to attract Russian investors, promote Cambodian cultural heritage and civilization, exhibit Cambodian products, promote the Russian healthcare sector, promote Cambodian tourist destinations, and attract Russian tourists to Cambodia.
In response, His Excellency Ambassador expressed pleasure at the Russian company's wish to cooperate in organizing this important event to further promote Khmer culture and civilization internationally.
His Excellency the Ambassador also highlighted Cambodia's efforts to improve its business environment and other potential sectors.
Post a Comment