សម្តេចតេជោ ការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថាពួកចោរឈ្លានពានវាចូលមករំខានFacebook របៀបណាខ្លះ?

តាមរយះការចូលមករំខានយើងអាចវាយតម្លៃបានថាមានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកកដើម្បីចូលមករំខាន។

ការបង្ករហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេសូម្បីតែFacebook ក៏វាមករំខានដែរ។

រឿងនេះយើងអាចវាយតម្លៃបានគឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណា

ក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។

តាមការស្មានរបស់ខ្ញុំថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយខ្ញុំក៏អាចដឹងមុនថាជា

អ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីតែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។

សូមពួកអ្នកប្រម៉ូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ។



Powered by Blogger.