កុំចេះតែហ៊ាន ! ! ! អនុវត្តវិន័យលើមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគំរូ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួករឿងសរសេរបង្ហោះលើបណ្តាញសង្គមភ្នាល់ ខ្មែរ-ថៃ Boom !

 

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលគំរូ នៃ អធិការដ្ឋាននគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោកអនុសេនីយ៍ត្រី ដុក ដេត មានអត្តលេខ ៨៩១៩៥ បានសសេរសារបង្ហោះ នៅលើគណនី របស់ខ្លួន  យកបញ្ហា ព្រំដែនកម្ពុជាថៃ មកធ្វើជាល្បែងភ្នាល់កំសាន្ត  ដាក់ស្រាបៀរ   មួយកេះ រឿង (ផ្ទុះអាវុធ រឺមិនផ្ទុះអាវុធ  ) នោះពេលនេះ ត្រូវបានលោក ស្នងការខេត្ត បន្ទាយមានជ័យ កោះហៅ  មកសាកសួរ  ជុំវិញ ការបង្ហោះ  សារនោះ  ដោយ សាម៉ីខ្លួន ទទួលស្គាល់កំហុសរួចបានលុបអត្ថបទនោះចេញវិញ ។  


ការកោះហៅ មន្ត្រីនគរបាលរូបនោះ មកសួរ នាំ និងមានចំណាត់ការតាម វិន័យ នគរបាលជាតិ  បានធ្វើឡើង បន្ទាប់ពីមាន គណនី Facebook ឈ្មោះ Dok Det បានបង្ហោះសារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២១ និង ០៨នាទី មានខ្លឹមសារ ថា ភ្នាល់ ខ្មែរ-ថៃ Boom Boom! 


បើតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តរបន្ទាយមានជ័យ បានបញ្ជាក់ថាការបង្ហោះខ្លឹម សារ របស់លោកអនុសេនីយ៍ត្រី ដុក ដេត បានធ្វើអោយអាប់ឱនដល់កិត្តិយស តម្លៃ និងសេចក្តីថ្លៃថ្នូររបស់មន្ត្រី នគរបាលជាតិ ក្នុងការបំពេញអាជីពរបស់ខ្លួន ពោលមន្ត្រីននគរបាលជាតិ ត្រូវកំណត់នូវសិទ្ធិសេរីភាព និងឆន្ទៈ ផ្ទាល់ខ្លួន អោយបានសមស្រប ដើម្បីអោយប្រជាពលរដ្ឋមើលឃើញអំពី ឧត្តមភាព កិត្តិយស និងតម្លៃរបស់ នគរបាលជាតិកម្ពុជា។ 

ឆ្លើយតបចំពោះកំហុសឆ្គងខាងលើនេះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បាន អនុវត្តទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះលោកអនុសេនីយ៍ត្រី ដុក ដេត ស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ចុះថ្ងៃទី០៥ មីនា ឆ្នាំ២០២៤ ។

Powered by Blogger.