មេដឹកនាំកំពូលអ៊ីរ៉ង់ប្រកាសមិនព្រមចុះចាញ់និងព្រមានទៅលោកដូណាល់ ត្រាំ
លោកAyatollah Ali Khameneiមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានចេញមកប្រកាសឆ្លើយតប នៅចំពោះមុខការចោមរោមកម្ទេចកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ពីប្រទេសដទៃ។ លោកKhameneiបាននិយាយនៅក្នុងសារមួយតាមទូរទស្សន៍រដ្ឋ នៅថ្ងៃទី១៨ខែមិថុនា ដែលជាថ្ងៃទី៦នៃសង្រ្គាមតាមផ្លូវអាកាសដ៏សាហាវទល់នឹងអ៊ីស្រាអែល ថា អ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយ បន្ទាប់ពីការព្រមានរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។
មិនតែប៉ុណ្ណោះ លោកKhamenei ក៏បានបោះពាក្យព្រមានទៅលោកដូណាល់ ត្រាំ អំពី ការខូចខាតដែលមិនអាចជួសជុលបាន ប្រសិនបើក្រុងវ៉ាស៊ីនតោន សម្រេចចិត្តចូលរួមជាមួយអ៊ីស្រាអែល ដើម្បីកំណត់គោលដៅ វាយប្រហារលើទីតាំងនុយក្លេអ៊ែរក្រោមដីរបស់ខ្លួន។ ជាមួយគ្នានោះ លោកKhameneiក៏ប្តេជ្ញាថាប្រទេសរបស់លោក នឹងមិនអត់ឱនឱ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូនោះទេ។
Post a Comment