"សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា"

 

ប្រធានក្រុមប្រឹក្សាអឺរ៉ុប António Costa បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេស ការជំរុញការអនុម័តច្បាប់ស្តីពីជលផលនាពេលថ្មីៗនេះ។

ជាការឆ្លើយតប សម្តេចធិបតីសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូល្អជាមួយកម្ពុជា សម្រាប់អនាគតកាល។ 

ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផល កម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន រួមមាន ការជំរុញការអនុម័តច្បាប់ស្ដីពីជលផល។ 

ក្រៅពីវិស័យជលផល កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ សំដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

កម្ពុជានៅតែរក្សាជំហរប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្ម និងពហុភាគីនិយម ហើយការប្រើប្រាស់កម្លាំងយោធាមិនមែនជាអាទិភាពក្នុងនយោបាយរបស់កម្ពុជានោះទេ។

ទីក្រុងនីស ប្រទេសបារាំង | ៩ មិថុនា ២០២៥



Powered by Blogger.