សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយលោក Dato' Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយលោក Dato' Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ក្រុមហ៊ុន Aurelius Healthcare ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយមានគោលបំណងបង្កើតនូវទម្រង់នៃការថែទាំសុខភាពពិសេសមួយ ដើម្បីផ្តោតលើការថែទាំសុខភាពបែបឯកជនកម្រិតមធ្យម និងការផ្តល់សេវាថែទាំសុខភាពដោយសមធម៌សម្រាប់អ្នកជំងឺ និងបុគ្គលិកថែទាំសុខភាព។ ក្រុមហ៊ុន Aurelius Healthcare មានមន្ទីរពេទ្យដៃគូចំនួន៣ នៅប្រទេសម៉ាឡេស៊ី និងចំនួន៦ នៅឥណ្ឌូចិន ក្នុងនោះ មានមន្ទីរពេទ្យចំនួន២ នៅប្រទេសកម្ពុជា ដូចជា៖ មន្ទីរពេទ្យ Orienda International Hospital និងមន្ទីរពេទ្យ Orchid Koh Pich Hospital ដែលមានគ្រែសម្រាកព្យាបាលសរុបចំនួន១៧០ ។
ទីក្រុងគូឡាឡាំពួ ល្ងាចថ្ងៃអង្គារ ទី២៧ ឧសភា ២០២៥
Receiving a courtesy call and having a discussion with Mr. Dato' Amir Firdaus Abdullah, the Chairman and Group Managing Director of Aurelius Healthcare.
Aurelius Healthcare was established in 2019 to create a unique healthcare model focusing on mid-level private healthcare while providing equitable services for both patients and healthcare professionals. Aurelius Healthcare currently partners with three hospitals in Malaysia and six in Indochina, including two in Cambodia: Orienda International Hospital and Orchid Koh Pich Hospital, which have a total of 170 beds.
Kuala Lumpur, Tuesday evening, May 27, 2025
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Post a Comment