ថាតេីយេីងគួរបណ្តោយឲ្យប្រទេសយេីងធ្លាក់ក្នុងសង្គ្រាមជាថ្មី ឬចង់ឃេីញស្រុកយេីងរីកចម្រើន តកូនតចៅរៀងរហូតទៅ

 


ភ្នំពេញ៖តាមរយ:ទំព័រផេកហ្វេសប៊ុកនិងតេឡេក្រាមផ្លូវការរបស់សម្ដេចហ៊ុន សែន បានសរសេរក្នុងន័យដើមថា៖ មានប្រជាជនអុីស្រាអ៊ែល និងរុស្ស៊ី ដែលប្រទេសរបស់ខ្លួនកំពុងមានសង្គ្រាម  និងជនជាតិឥណ្ឌូណេស៊ី បានឃើញវត្តមានសម្តេចនៅក្នុងកិច្ចប្រជុំទីក្រុងហ្សាកាតាថ្មីៗនេះ ក៏លើកឡើងព្រមៗគ្នាថា ហេតុអ្វីពិភពលោកមិនយកគំរូតាម សម្តេច ហ៊ុន សែន ដែលជាអ្នកបង្កើតសន្តិភាព !

ពិភពលោកពេលនេះ ត្រូវតែយកគំរូតាមកម្ពុជា យកគំរូតាមសម្តេច ហ៊ុន សែន ! ស្ត្រីជាតិឥណ្ឌូណេស៊ីបានហៅសម្តេចថា President Hun Sen បានហៅតាមប្រជាជននិងថ្នាក់ដឹកនាំនៅប្រទេសឥណ្ឌូណេស៊ីដោយសារ សម្តេច ហ៊ុន សែន គឺជាមេដឹកនាំរកសន្តិភាពជូនប្រទេសដែលមិនមានអ្នកណាដូចលើពិភពលោក។ វីដេអូនេះទៀត បានបង្ហាញខ្លឹមសារអត្ថន័យយ៉ាងល្អពីអារម្មណ៍អតីតយុទ្ធជនកម្ពុជា។

ថាតេី យេីងគួរបណ្តោយឲ្យប្រទេសយេីងធ្លាក់ក្នុងសង្គ្រាមជាថ្មី ឬចង់ឃេីញស្រុកយេីងរីកចម្រើន តកូនតចៅរៀងរហូតទៅ? សូមអញ្ជេីញទស្សនាវីដេអូដែលប្រជាជនអុីស្រាអែល រុស្ស៊ី និងឥណ្ឌូណេសុី លេីកឡេីងជុំវិញបញ្ហាពិភពលោក ធៀបនឹងកម្ពុជា៕
Powered by Blogger.