បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២៥
កណ្តាល៖ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២៥ ព្រមទាំងបានផ្សព្វផ្សាយផែនការការពារ ណែនាំ ពង្រឹងការងារជំនាញ និងពិភាក្សា ឆ្លងការងារសំខាន់ៗមួយចំនួនទៀតរបស់អង្គភាព។
ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការ វរអន្តរាគមន៍ មេបញ្ជាការ កងអនុសេនាធំចល័ត និងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តពាក់ព័ន្ធផងដែរ។ ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអបអរសាទរនិងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះស្នាដៃដែលនាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ ដោយខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច បេសកកម្ម របស់ខ្លួនទាំងយប់ទាំងថ្ងៃពុំខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជួយសង្គ្រោះបន្ទាន់ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិបានល្អប្រសើរ។
Post a Comment