កម្មវិធីសង្រ្កាន្តស្ថិតនៅឆ្នេរអូរត្រេះនិងឆ្នេរអូរឈើទាលក្នុងខេត្តព្រះសីហនុដែលផ្តើមចេញពីរដ្ឋបាលក្រុងព្រះសីហនុ...........
ខេត្តព្រះសីហនុ: ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកម្មវិធីសង្រ្កាន្ដដែលធ្វើឡើងចំនួន០២ទីតាំង។ទីតាំងទី១ សង្ក្រាន្តអូរត្រេះស្ថិតនៅបណ្តោយឆ្នេរអូរត្រេះ(ចន្លោះបន្ទប់ទឹកទី៥និងទី៦) ទីតាំងទី២ សង្ក្រាន្តអូរឈើទាលស្ថិតនៅចំណុចខាងមុខភោជនីយដ្ឋានអិន១តាក់ស៊ី លើកំណាត់ផ្លូវ៥០០(វិថីអូរឈើទាល)។ការបង្កើតកម្មវិធីសង្រ្កាននេះឡើងគឺដើម្បីបង្កើតឲ្យមានភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ហើយកម្មវិធីសង្រ្កាន្តនេះក៏បានរៀបចំការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តផ្សេងៗទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋយើងដែលបានមកចូលរួមក្នុងកម្មវិធីសង្រ្កាន្តបានលេងកម្សាន្ត និងដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ បានចូលរួមសប្បាយក្នុងកម្មវិធីសង្រ្កាន្តនេះដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុផងដែរ ៕
Post a Comment