ស្គាល់អត្តសញ្ញាណហេីយ បុរសដែលបេីករថយន្តបុ.កក្មេ.ង.រ.ងរ.បួ.សធ្ង.ន់.ធ្ងរហេីយបោះសម្ដីថា សង២ម៉ឺនដុល្លារបញ្ចប់រឿងនោះ មានឈ្មោះ សាមីន វុត្ថារិទ្ធ មុខរបរ មន្ត្រីរដ្ឋបាលស្រុកកងមាស (ជាកូនអភិបាលស្រុកមួយ ក្នុងខេត្តកំពង់ចាមផងដែរ)
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានប្រាប់ថា បុរសខាងលេីសង្ស័យចេញពីទទួលទានស្រា បេីករថយន្ត FORTING ស្លាកលេខកម្ពុជា P.YEAN.7 បុកម៉ូតូធូដេ ស្លាកលេខភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសភាគីខាងម៉ូតូរងរបួ-សធ្ង-ន់ធ្ងរ ហេីយអូសម៉ូតូទៅជិត២០ម៉ែត្រទេីបឈប់ហេីយពេលចុះពីលេីរថយន្តមក បានបោះពាក្យសម្ដីថា “បេីស្លា-ប់សងតែ២ម៉ឺនបញ្ចប់រឿងចប់ហេីយ” (ខណៈក្មេងរងគ្រោះស្ថិតក្នុងសភាពធ្ង-ន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមិនទាន់ដឹងខ្លួននៅឡេីយ) ដែលពាក្យសម្ដីរបស់អ្នកបេីកបររថយន្តបង្កខាងលេី គឺជាការប្រមា-ថជីវិតជនរងគ្រោះខ្លាំងណាស់ ដែលធ្វេីឲ្យអ្នកភូមិក្មេងចាស់ប្រុសស្រី មានការខឹងសំម្បារយ៉ាងខ្លាំង ស្ទេីតែកេីតហិង្សាទៅហេីយ និងមិនឲ្យសមត្ថកិច្ចខណ្ឌឬស្សីកែវ នាំខ្លួនទៅប៉ុស្តិ៍ឡេីយ ។
ហេតុការណ៍នេះស្ថិតនៅតាមផ្លូវបេតុង១៧១១ ទល់មុខស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះអន្តរាគមន៍ ដោយចៀសវាងប្រជាពលរដ្ឋទប់កំហឹងមិនបាន ដាក់ម្នាក់មួយដៃម្នាក់មួយជេីង ទេីបនាំអ្នកបេីកបរខាងលេីទៅស្នាក់ការប៉ុស្តិ៍សិន រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងនិងយកមធ្យោបាយទាំងពីរទៅរក្សាទុកបណ្ដោះអាសន្ន រួមទាំងនាំអ្នកបេីកបរខាងលេីទៅ ដេីម្បីរងចាំដោះស្រាយតាមនីតិវិធី ៕









Post a Comment